តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Dave Branon

តើអ្នកអាចជួយបានទេ?

អ្កធ្វើការផ្នែករដ្ឋបាល នៅវិទ្យាល័យ ក្នុងក្រុងបារ៉ូ រដ្ឋអាឡាស្កា មានចិត្តនឿយណាយ ពេលដែល៥០ភាគរយនៃសិស្ស ដែលរៀននៅវិទ្យាល័យនេះ ចេះតែមានរឿង ហើយក៏ឈប់ទៅរៀន។ ដើម្បីធ្វើឲ្យសិស្សមានចំណាប់អារម្មណ៍ចំពោះការសិក្សា ពួកគេក៏បានបង្កើតក្រុមបាល់ទាត់មួយ ដែលផ្តល់ឲ្យពួកគេ នូវឱកាសអភិវឌ្ឍន៍ជំនាញផ្ទាល់ខ្លួន ការធ្វើការជាក្រុម និងរៀនសូត្រមេរៀនជីវិត។ ប៉ុន្តែ កីឡាបាល់ទាត់នៅក្រុងបារ៉ូ មានការពិបាក ដោយសារអាកាសធាតុនៅទីនោះ ត្រជាក់ពេក មិនអំណោយផលដល់ការដំាស្មៅ សម្រាប់ធ្វើជាទីលានប្រកួត។ ដូចនេះ ពួកគេក៏បានប្រកួតគ្នា នៅលើទីលានប្រកួតដែលក្រាលដោយដី និងថ្មតូចៗ។

នៅចម្ងាយជាង៦ពាន់គីឡូម៉ែត្រ ពីរដ្ឋអាឡាស្កា មានស្រ្តីម្នាក់ ឈ្មោះ ខាធី ផាឃើរ(Cathy Parker) នៅរដ្ឋផ្លូរីដា បានដឹងថា ក្រុមបាល់ទាត់នោះ កំពុងប្រកួតនៅលើទីលានដ៏គ្រោះថ្នាក់។ គាត់ជឿថា ព្រះបានប៉ះពាល់ចិត្តគាត់ ឲ្យជួយដល់ក្មេងៗទាំងនោះ ហើយគាត់ក៏មានការស្ងើចសរសើរ ចំពោះសិស្សទាំងនោះ ដែលមានការកែប្រែជាវិជ្ជមាន។ គាត់ក៏បានជួយរកដំណោះស្រាយឲ្យពួកគេ។ ប្រហែល១ឆ្នាំក្រោយមក គាត់ក៏បានជួយឲ្យពួកគេមានទីលានប្រកួតថ្មី ដែលគេបានសម្ភោតឲ្យប្រើប្រាស់ ដោយមានស្មៅសិប្បនិម្មិតសម្រាប់ឲ្យពួកគេប្រកួត ដោយក្តីរីករាយ។ គាត់បានរៃអង្គាសប្រាក់បានរាប់ពាន់ដុល្លា ដើម្បីជួយក្មេងៗទាំងនោះ ដែលគាត់មិនទាំងដែលបានជួបពីមុនមកផង។

ធ្វើដែលគាត់បានធ្វើនេះ មិនមែនដើម្បីកីឡាបាល់ទាត់ ឬដើម្បីលុយឡើយ តែដោយសារគាត់បាននឹកចាំថា គាត់ “ត្រូវធ្វើការល្អ និងចែកចាយ”(ហេព្រើ ១៣:១៦)។…

កម្លាំងរបស់សត្វសេះ

សូមយើងចំណាយពេលមួយភ្លែត ដើម្បីគិតអំពីកម្លាំង សម្រស់ និងភាពអស្ចារ្យនៃសត្វសេះ ដែលកំពុងបោលទៅមុខ។ ក្បាលរបស់វាងើយទៅលើ សក់របស់វាត្រូវខ្យល់បក់ផាត់ចុះឡើង ហើយជើងរបស់វាសហការគ្នាយ៉ាងល្អ ដើម្បីផ្តល់ឲ្យនូវល្បឿន កម្លាំង និងការបោះពួយទៅមុខ។

នេះជាឧទាហរណ៍ដ៏ប្រសើរ អំពីសត្វសេះ ដែលជាស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះ។ ព្រះទ្រង់បានបង្កើតវាមក មិនគ្រាន់តែដើម្បីឲ្យយើងស្ងើចសរសើរ និងអរសប្បាយប៉ុណ្ណោះទេ តែក៏សម្រាប់ជាជំនួយដល់មនុស្សជាតិផងដែរ(យ៉ូប ៣៩)។ ពេលដែលគេបង្វឹកវាឲ្យបានល្អ  វាអាចធ្វើជាមិត្តភ័ក្តិដ៏ក្លាហាន  ដែលអាចរួមដំណើរជាមួយយើង។ គេបានប្រើសត្វសេះដឹកទាហាន ដោយចិត្តស្មោះត្រង់ ចូលទៅក្នុងសង្រ្គាម យ៉ាងឆាប់រហ័ស(ខ.២៤) និងចេះស្តាប់បញ្ជាបានល្អផង(ខ.២៥)។

ក្នុងបទគម្ពីរយ៉ូប ជំពូក ៣៩    ព្រះទ្រង់បានប្រើស្នាព្រះហស្តរបស់ព្រះអង្គ ដើម្បីបង្រៀនលោកយ៉ូប អំពីអំណាចគ្រប់គ្រងរបស់ព្រះអង្គ តែទន្ទឹមនឹងនោះយើងក៏អាចនឹកចំាថា យើងមានតម្លៃប៉ុណ្ណា នៅក្នុងពិភពដែលព្រះបានបង្កើត។ ព្រះមិនគ្រាន់តែបានបង្កើតយើងមក ជាជីវិតដ៏ស្រស់ស្អាត ដែលមានកិច្ចការធ្វើប៉ុណ្ណោះទេ តែយើងក៏ជាស្នាព្រះហស្ត ដែលព្រះអង្គបានបង្កើតឲ្យមានរូបភាពដូចព្រះអង្គផងដែរ។ កម្លាំងរបស់សត្វសេះ គឺអស្ចារ្យណាស់ តែតម្លៃរបស់មនុស្សម្នាក់ៗ គឺអស្ចារ្យលើសស្នាព្រះហស្តទាំងអស់ដែលព្រះអង្គបានបង្កើត។

ព្រះទ្រង់បានបង្កើតយើងមក តាមរបៀបដ៏ពិសេស ដើម្បីឲ្យមានទំនាក់ទំនងជាមួយព្រះអង្គ ហើយរស់នៅជាមួយព្រះអង្គជារៀងរហូត។ ខណៈពេលដែលយើងសរសើរដំកើងព្រះ សម្រាប់ស្នាព្រះហស្តដ៏អស្ចារ្យក្នុងធម្មជាតិ យើងក៏អាចឈរស្ញែងខ្លាចព្រះអង្គ ដ្បិត “ទ្រង់បានបង្កើតយើងមកយ៉ាងគួរកោត គួរអស្ចារ្យ”(ទំនុកដំកើង ១៣៩:១៤)។-Dave Branon

មនុស្សថ្មីក្នុងគ្រួសារ

មានពេលមួយ ខ្ញុំបានធ្វើដំណើរ ទៅប្រទេសចាម៉ៃការ ជាមួយក្រុមចម្រៀងវិទ្យាល័យមួយក្រុម ដែលជាគ្រីស្ទបរិស័ទ ដើម្បីធ្វើការបម្រើព្រះនៅទីនោះ។ ពេលនោះ យើងបានឃើញការបង្ហាញនូវសេចក្តីស្រឡាញ់របស់ព្រះ  តាមរយៈការប្រព្រឹត្ត។  នៅថ្ងៃដែលយើងទៅសួរសុខទុក្ខកុមារ និងយុវជនពិការ នៅមណ្ឌលកុមារកំព្រាមួយកន្លែង យើងក៏បានដឹងថា ដូណាល់(Donald) ដែលជាក្មេងប្រុសម្នាក់ ក្នុងចំណោមក្មេងប្រុសនៅទីនោះ ដែលកូនៗរបស់ខ្ញុំបានលេងជាមួយ ជាក្មេងដែលមានជម្ងឺពិការខួរក្បាល ដែលគេបំរុងនឹងយកទៅចិញ្ចឹម។

ពេលដែលឪពុកម្តាយចិញ្ចឹមបានមកដល់ កន្លែងដែលយើងកំពុងស្នាក់នៅ  យើងមានអំណរនៅក្នុងការជជែកជាមួយពួកគេ អំពីដូណាល់។  តែអ្វីដែលនឹងកើតឡើងក្រោយមកទៀត  បានធ្វើឲ្យយើងកាន់តែមានអំណរ។ ឪពុកម្តាយចិញ្ចឹមរបស់ដាណាល់បាននាំគាត់ពីមណ្ឌលកុមារកំព្រា មកកន្លែងយើងស្នាក់នៅ ។ ពេលដែលម្តាយចិញ្ចឹម បានឱបដូណាល់ ដែលជាកូនចិញ្ចឹម សិស្សរបស់ខ្ញុំក៏បានឈរជុំវិញពួកគេ ហើយច្រៀងសរសើរដំកើងព្រះ។ ទឹកភ្នែកនៃក្តីអំណរបានហូរចុះមក ហើយដូណាល់ក៏មានទឹកមុខញញឹមដោយអំណរ។

ក្រោយមក សិស្សរបស់ខ្ញុំម្នាក់បានប្រាប់ខ្ញុំថា រឿងនេះបានរំឭកគាត់ អំពីព្រឹត្តិការណ៍ ដែលកើតឡើង នៅនគរស្ថានសួគ៌ ពេលដែលនរណាម្នាក់បានទទួលសេចក្តីសង្រ្គោះ។ ពួកទេវតាអរសប្បាយ ពេលមាននរណាម្នាក់បានទទួលចិញ្ចឹម នៅក្នុងមហាគ្រួសារនៃព្រះ។ ជាការពិតណាស់ ការនេះបានឆ្លុះបញ្ចាំង អំពីក្តីអំណរនៃនគរស្ថានសួគ៌ ពេលដែលមាននរណាម្នាក់ទើបតែចូលរួម ក្នុងគ្រួសារដ៏អស់កល្បនៃស្ថានសួគ៌ ដោយសេចក្តីជំនឿលើព្រះគ្រីស្ទ។ ព្រះយេស៊ូវបានមានបន្ទូលអំពីព្រឹត្តិការណ៍ដ៏ធំនោះ យ៉ាងដូចនេះថា “នៅស្ថានសួគ៌ នឹងមានសេចក្តីអំណរយ៉ាងនោះដែរ ដោយសារមនុស្សបាបតែ១នាក់ ដែលប្រែចិត្តវិញ ជាជាងមនុស្សសុចរិត៩៩នាក់ ដែលមិនត្រូវការប្រែចិត្តទេ”(លូកា ១៥:៧)។…

ផ្លូវវាងដ៏អាថ៌កំបាំង

មុនពេលខ្ញុំ និងភរិយាខ្ញុំចាប់ផ្តើមការធ្វើដំណើរ ដែលមានចម្ងាយផ្លូវ ៦៤៣គីឡូម៉ែត្រ ខ្ញុំបានបើកផែនទីជីភីអេស ដើម្បីគូសចំណាំទីតាំងផ្ទះរបស់កូនស្រីខ្ញុំ នៅរដ្ឋមីសូរី ដែលជាគោលដៅនៃការធ្វើដំណើររបស់យើង។ ពេលដែលយើងកំពុងធ្វើដំណើរកាត់តាមរដ្ឋអ៊ីលីនណយ ផែនទីជីភីអេស ក៏បានប្រាប់យើងឲ្យបើកឡានចេញពីផ្លូវធំ កាត់តាមរដ្ឋទាំងពីរ ហើយបើកចូលតាមផ្លូវវាង កាត់តាមទីក្រុងហាវេយវិញ។   បន្ទាប់មក  ផែនទីជីភីអេសក៏បានឲ្យយើងបត់ចូលតាមផ្លូវធំនោះវិញ។ ពេលនោះ ខ្ញុំក៏មានការងឿងឆ្ងល់ថា ហេតុអ្វីបានជាម៉ាស៊ីននាំផ្លូវនោះ មិនឲ្យយើងធ្វើដំណើរតាមផ្លូវធំដ៏ល្អ ដែលមានភាពងាយស្រួលជាង? ខ្ញុំក៏មិនដឹងថា មូលហេតុអ្វីដែរ។ យើងក៏បានបន្តដំណើរទៀត ហើយយើងជឿជាក់ថា ផែនទីជីភីអេស នឹងនាំយើងទៅដល់គោលដៅដូចមុនទៀត។

ការនេះបានធ្វើឲ្យខ្ញុំគិត អំពីការធ្វើដំណើរតាមផ្លូវវាង ក្នុងជីវិតខាងវិញ្ញាណរបស់យើង។ យើងប្រហែលជាគិតថា ខ្លួនកំពុងធ្វើដំណើរតាមផ្លូវត្រង់។ បន្ទាប់មក ព្រះក៏បានដឹកនាំយើងឲ្យចូលតាមផ្លូវវាង ដែលយើងមិនធ្លាប់ធ្វើដំណើរ។ ផ្លូវនោះអាចជាជម្ងឺ ឬវិបត្តិនៅកន្លែងធ្វើការ ឬសាលារៀន ឬជាសោកនាដកម្ម ដែលបានកើតឡើង ដោយមិនបានឲ្យដំណឹងជាមុន។ ពេលនោះ យើងមិនដឹងថា ហេតុអ្វីបានជាព្រះអង្គឲ្យបញ្ហានោះកើតឡើងទេ។

ជាក់ស្តែង លោកអ័ប្រាហាំបានជួបប្រទះនឹងផ្លូវវាងដ៏អាថ៌កំបាំង ដែលព្រះបានប្រាប់ឲ្យគាត់ធ្វើដំណើរ។ គឺដូចដែលព្រះអង្គបានមានបន្ទូលមកកាន់គាត់ថា “ចូរឯងចេញពីស្រុក ពីញាតិសន្តាន និងពីផ្ទះឪពុកឯង ទៅនៅឯស្រុកដែលអញនឹងបង្ហាញឯងចុះ”(លោកុប្បត្តិ ១២:១)។  ជាការពិតណាស់ លោកអ័ប្រាហាំប្រាកដជាឆ្ងល់ថា ហេតុអ្វីបានជាព្រះឲ្យគាត់ ធ្វើដំណើរតាមវាលរហោស្ថានទៅវិញ។ តែគាត់បានទុកចិត្តព្រះអង្គ និងទុកចិត្តបំណងព្រះទ័យដ៏ល្អរបស់ព្រះអង្គ។

ផែនទីជីភីអេស…

សត្វចៀមពណ៌ផ្កាឈូក

ណៈពេលដែលខ្ញុំកំពុងធ្វើដំណើរតាមផ្លូវជាតិ ពីក្រុងក្លាសហ្គោ ទៅក្រុងអេឌីនបឺក ប្រទេសស្កត់ឡង់ ខ្ញុំបានគយគន់ទេសភាពវាលឃ្វាលចៀម នៅទីជនបទ យ៉ាងសប្បាយរីករាយ ហើយក៏បានឃើញអ្វីមួយ ដែលកាន់តែធ្វើឲ្យខ្ញុំចាប់អារម្មណ៍។ ខ្ញុំឃើញសត្វចៀមសម្បុរពណ៌ផ្កាឈូក មួយហ្វូង នៅលើកំពូលភ្នំ។

ខ្ញុំដឹងថា តាមធម្មតា ម្ចាស់ចៀមគូសចំណាំសត្វចៀមរបស់ខ្លួន ដោយប្រើថ្នាំពណ៌បាញ់ជារូបរង្វង់មូល ពីលើពួកវា។ ប៉ុន្តែ ម្ចាសចៀមហ្វូងនេះ បានបាញ់ថ្នាំពណ៌ផ្កាឈូក ពេញខ្លួនចៀមរបស់គាត់ទាំងអស់តែម្តង។ ដូចនេះ អ្នករស់នៅតំបន់នោះ សុទ្ធតែដឹងថា ចៀមនោះជារបស់គាត់។

ព្រះគម្ពីរបានចែងថា អ្នកដើរតាមព្រះគ្រីស្ទ គឺជាចៀម ហើយពួកគេក៏មានសញ្ញាសំគាល់ថា ពួកគេជាចៀមរបស់ព្រះអង្គ។ តើមានអ្វីជា “សញ្ញាសំគាល់” ក្នុងជីវិតរបស់អ្នកដើរតាមព្រះគ្រីស្ទ? តើមានអ្វីបញ្ជាក់ថា នរណាម្នាក់ជាចៀមរបស់ព្រះយេស៊ូវ?

ក្នុងកណ្ឌដំណឹងល្អយ៉ូហាន ព្រះយេស៊ូវដែលជាអ្នកគង្វាលដ៏ល្អបានមានបន្ទូលថា សេចក្តីស្រឡាញ់ជាសញ្ញាសំគាល់របស់យើង។ គឺដូចដែលព្រះអង្គបានមានបន្ទូលថា “ខ្ញុំឲ្យសេចក្តីបញ្ញត្ត១ថ្មីដល់អ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ត្រូវឲ្យស្រឡាញ់គ្នា ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។ គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្តីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមក”(យ៉ូហាន ១៣:៣៤-៣៥)។

អ្នកជឿព្រះគួរតែបង្ហាញសេចក្តីស្រឡាញ់ចំពោះមនុស្សទាំងអស់ ដែលនៅក្បែរខ្លួន ដោយពាក្យសម្តី និងការប្រព្រឹត្ត។ សាវ័កយ៉ូហានបានមានប្រសាសន៍ថា “ពួកស្ងួនភ្ងាអើយ បើព្រះបានស្រឡាញ់យើងរាល់គ្នាជាខ្លាំងទាំងម៉្លេះ នោះត្រូវឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមកដែរ”(១យ៉ូហាន ៤:១១)។ គ្រីស្ទបរិស័ទគួរតែមានសេចក្តីស្រឡាញ់ចំពោះអ្នកដទៃ ដែលជាសញ្ញាបញ្ជាក់ច្បាស់ថា យើងជាសិស្សរបស់ព្រះអង្គមែន។-Dave…

ការដាស់តឿនម្តងហើយម្តងទៀត

នៅស្រុកចិ​ន​ កាល​ពីស​ម័​យបុរា​ណ ​មានពួ​ក​អ្ន​កយា​មភូ​មិ​ដើរវាយ​ឃ្មោះប​ណ្តើរ ស្រែក​ប្រកាស​បណ្តើរ ម្តង​ហើយ​ម្ត​ង​ទៀត​ថា​ “អាកាសធាតុ​រាំ​ងស្ងួ​ត ប្រយ័ត្នភ្លើ​ងទៀ​ន។ អាកាសធា​តុ​រាំង​ស្ងួ​ត ប្រយ័ត្ន​ភ្លើង​ទៀ​ន​”។ ហេតុ​អ្វីបា​ន​ជា​គា​ត់​ប្រកា​សច្រំ​ដែល​ៗ​នៅពេ​ល​យប់​ដូច​នេះ? គឺដើ​ម្បី​ជួយ​ដា​ស់តឿ​ន​ ប្រជាជ​ន​ឲ្យ​មា​ន​ការ​ប្រុ​ង​ប្រ​យ័ត្ន កុំឲ្យ​មា​ន​ភ្លើ​ងឆេះ​ផ្ទះ​ ​ដែលនាំ​ឲ្យ​​មាន​ការ​បា​ត់ប​ង់​ទ្រ​ព្យស​ម្បត្តិ និង​គ្រោះថ្នា​ក់។​

ការ​ប្រកា​សដាស់​តឿ​នម្ត​ង​ហើយ​ម្ត​ងទៀ​ត​ ​អាចធ្វើ​ឲ្យ​រំខា​ន តែ​វាពិ​ត​ជា​មា​ន​តម្លៃ​ណាស់​។ ជា​ការពិ​ត​ណាស់​ សាវ័ក​ប៉ុល​ដឹ​ង​ថា​ ការ​ដាស់​តឿ​ន​ច្រំដែ​ល​ៗ​ មា​ន​សារៈ​សំខា​ន់ណា​ស់ បាន​ជា​គា​ត់​ធ្វើ​ការ​ដា​ស់​តឿ​នជា​ច្រើ​នដង ក្នុង​សំបុត្រ​ដែល​គា​ត់​ស​រសេរ​ផ្ញើទៅ​កាន់ពួ​ក​ជំនុំនៅ​ក្រុង​​កាឡា​ទី។ ប៉ុន្តែ ការ​ដាស់​តឿ​ន​រ​បស់​គា​ត់ មាន​តម្លៃ​លើ​ស​ការ​ដា​ស់តឿ​ន របស់​អ្នក​យាម​ភូមិ​ នៅក្នុ​ង​ស្រុកចិ​នស​ម័យបុ​រាណ​រាប់លា​នដ​ង។ សាវ័ក​ប៉ុល​បានដា​ស់​តឿន​ពួ​ក​គេ​ កុំ​ឲ្យស្តា​ប់​ ឬជឿ​ន​រណាម្នា​ក់ឡើ​យ​ សូម្បី​តែ​ពួក​ទេវ​តា​ដែល​ម​ក​ពី​ស្ថានសួ​គ៌ក៏​ដោ​យ បើសិ​នជា​ពួ​កគេ​ផ្សាយ “ដំណឹង​ល្អ​អ្វី​ផ្សេ​ង” ដែល​ខុស​ពី​ដំ​ណឹងល្អ​ដែ​លគា​ត់​ធ្លាប់​បាន​ផ្សាយ(១:៨)។ ក្នុង​បទ​គ​ម្ពី​រ​បន្ទាប់ សាវ័ក​ប៉ុល​បា​ន​ដាស់​តឿ​នអំ​ពី​បញ្ហា​នេះ ម្តង​ហើ​យ​ម្តង​ទៀ​ត។ នោះ​ជាកា​រ​ដា​ស់​តឿន​ ដែល​សម​នឹង​ឲ្យ​គាត់និយាយ​ម្តង​ហើយ​ម្ត​ង​ទៀ​ត។ កាលនោះ​ ពួកជំ​នុំ​នៅក្រុ​ងកាឡាទីបា​នចា​ប់ផ្តើ​ម​ជឿថា​ សេចក្តី​ជំនឿ​របស់​ពួ​កគេ​ ​ត្រូវពឹ​ង​ផ្អែក​លើ​ការប្រ​ព្រឹត្ត​ល្អ ​ជាជា​ងជឿ​លើដំណឹង​ល្អ​ដ៏​ពិត ដែល​ប្រកាស​ថា ​ព្រះគ្រី​ស្ទ ដែល​បាន​ធ្វើ​កា​រ​ប្រោសលោះ​ពួកគេ​រួ​ចហើ​យ​។

ដំណឹងល្អ​នៃ​ព្រះយេ​ស៊ូវ ដែល​និយា​យ អំពី​ការ​សុ​គ​ត ការ​បញ្ចុះ​ព្រះ​សព និង​កា​រមា​ន​ព្រះ​ជន្ម​រស់ឡើ​ងវិ​ញ ដើម្បី​អត់​ទោ​សបា​ប​ឲ្យ​ប​ណ្តាមនុ​ស្ស​ទាំង​ឡា​យ​ ជារឿ​ងដែ​ល​យើង​មាន​អ​ភ័យ​ឯក​សិទ្ធិ និង​ការ​ទ​ទួ​លខុ​ស​ត្រូ​វ ក្នុងកា​រ​ចែ​ក​ចា​យ។ ពេល​យើង​ផ្សា​យដំ​ណឹ​ងល្អ​ ចូរ​យើង​កុំ​ភ្លេច​ចែក​ចាយ​ថា…

ថ្វាយដាច់ដល់ព្រះ

អ្ក​ស្រី​ខូរី ធែន ប៊ូម(Corrie ten Boom) ជា​វីវរ​នារី​ម្នា​ក់ សម្រាប់​ជំ​នាន់​​មនុស្ស ដែល​បាន​ធំធា​ត់ បន្ទា​ប់​ពី​សម័​យសង្រ្គាម​លោក​លើកទី​២​។ គាត់​បាន​ប​ន្សល់​ទុក​នូវ​កេរដំណែល​នៃ​ការ​គោរព​ប្រតិ​ប​ត្តិ​ព្រះ ​និង​ប្រាជ្ញា​។​ ក្នុង​នាម​ជា​ជ​នរ​ង​គ្រោះ ​នៃ​​ពួក​ណាហ្ស៊ី​អាឡឺ​ម៉ង់ ដែលបាន​​ឈ្លា​ន​ពាន និង​​គ្រប់គ្រ​ងប្រ​​ទេស​​​ហូ​ឡង់ គាត់​បាន​រួ​ច​ជីវិ​ត ហើយក៏​បា​ន​ចែក​​ចា​យ​អំពីទីបន្ទាល់​នៃក្តី​ជំ​នឿ​ និងកា​រពឹ​ង​ផ្អែក​លើព្រះ​ ​ក្នុង​អំឡុង​ពេល​នៃ​ទុក្ខ​វេទនាដ៏​រ​ន្ធត់។

មាន​ពេល​មួយ ​អ្នក​ស្រីខូរីបា​ន​មាន​ប្រ​សា​សន៍​ថា ​“​ខ្ញុំ​មានរ​ប​ស់ជា​ច្រើ​ននៅក្នុ​ងដៃ​ខ្ញុំ​ ​ហើយខ្ញុំ​ក៏​បា​នបា​ត់​បង់​​ទាំងអស់ ​តែអ្វី​ៗ​ដែ​លខ្ញុំ​បា​ន​ថ្វាយ​ដា​ច់​ ក្នុង​ព្រះហស្ត​ព្រះ​ មិន​ដែល​បាត់ប​ង់​ទៅ​ណាទេ​​”។

អ្នក​ស្រីខូរី​បាន​យ​ល់​ច្បា​ស់ អំពី​ការ​បា​ត់​បង់។ គាត់បា​ន​បាត់​បង់​គ្រួ​សារ និង​ទ្រ​ព្យស​ម្ប​ត្តិ ហើយបា​ន​បាត់​បង់​រយៈពេល​ជាច្រើ​ន​ឆ្នាំ​នៃ​ជីវិត​រប​ស់គា​ត់ ដោយសា​រ​មនុ​ស្ស​ដែល​គួ​រ​ឲ្យ​ស្អប់​។ ប៉ុន្តែ នាង​បាន​រៀ​នផ្តោ​ត​ចិត្ត​ទៅ​លើកា​រ​អ្វី ដែល​នាង​អា​ច​រក​បាន ខាង​​ផ្លូវ​វិ​ញ្ញាណ និងផ្លូ​វ​អារម្មណ៍ ដោយ​ថ្វាយ​អ្វីៗ​​គ្រប់​យ៉ាង ​ក្នុងព្រះ​ហស្ត​នៃ​ព្រះ​វរបិ​តា​ដែល​គ​ង់​នៅស្ថា​នសួ​គ៌។

តើ​រឿង​នេះ​បា​នប​ង្រៀ​នយើ​ង​អ្វី​ខ្លះ​? តើយើ​ង​គួរ​​​ថ្វាយអ្វី​ខ្លះ​ ក្នុង​ព្រះហស្ត​ព្រះ ដើម្បីកុំ​ឲ្យ​មា​ន​កា​រ​បាត់​ប​ង់? បើ​តាម​រឿង​ដែល​និយាយ​អំពី​បុរស​វ័យ​ក្មេ​ងម្នា​ក់ ក្នុង​បទ​គ​ម្ពីរ​ម៉ាកុស ជំពូក​១០ យើង​ត្រូវ​ថ្វាយអ្វីៗ​គ្រប់យ៉ា​ង ដល់ព្រះ​អង្គ។​ គាត់​មាន​ទ្រព្យស​ម្បត្តិជា​ប​រិបូរ​ក្នុងដៃ​គា​ត់​ តែពេ​ល​ដែល​ព្រះ​យេស៊ូវឲ្យ​គាត់​លះ​ប​ង់​ទាំង​អ​ស់ គាត់ក៏​បាន​ប​ដិសេធមិ​ន​ព្រ​ម​ធ្វើតា​ម​ព្រះ​អង្គ​ទេ​។​ គាត់​បាន​រក្សា​ទុក​នូវ​ទ្រព្យ​សម្ប​ត្តិរ​ប​ស់​គាត់​​   ហើ​យមិ​ន​បាន​ដើ​រ​តាម​ព្រះ​យេស៊ូវ​ទេ ​  ហើយជា​ល​ទ្ធផ​ល   គាត់​​ក៏​បាន “​ចេញ​​​ទៅ​​ទាំ​ង​​​ក្តី​​ទុ​ក្ខ”(ខ.២២)។

យើង​ក៏អា​ច​រ​ក​ឃើញ​ក្តី​ស​ង្ឃឹ​ម និង​ថ្វាយ​អ្វី​ៗ​ក្នុ​ង​ព្រះហ​ស្ត​ព្រះ ហើយ​ទុក​ចិត្ត​ព្រះ​អង្គ…

សំបុត្រដ៏អស្ចារ្យ

យូរៗ​ម្តង ខ្ញុំ​និ​ងភ​រិយារ​ប​ស់​ខ្ញុំ​បើ​កមើ​ល​ប្រ​អប់​សំបុត្រ ឃើញ​ស្រោម​សំបុត្រ​មួយ​ដែល​គេ​មិន​បាន​សរសេរ​អ្វី​ពី​លើ។​ ពេល​យើង​បើក​ស្រោម​សំ​បុត្រ​នោះ​ យើង​ឃើញ “សំបុត្រ” មួយ​ច្បាប់ ​ដែល​មិន​មាន​ស​រសេរ​អ​ក្ស​រ​អ្វី ក្រៅពី​គំ​នូស​ពណ៌​ចម្រុះ ដែល​គេបា​នគូ​ស​ដោ​យ​ប្រើប៊ិច​ពណ៌។ “សំបុត្រ”​ទាំងនោះ បានធ្វើ​ឲ្យ​យើ​ងទាំ​ងពី​រ​មានអា​រម្មណ៍​កក់​ក្តៅណា​ស់​ ព្រោះជា​​សំបុត្ររ​បស់​ខេធី(Katie) ចៅ​ស្រីរ​ប​ស់​យើង​ ដែលជា​សិស្ស​សាលា​ម​ត្តេយ្យ កំពុង​រស់​នៅក្នុ​ង​រ​ដ្ឋ​ផ្សេង។ ទោះ​បីជា​នាង​មិន​បា​ន​សរសេរ​អ្វី​ក៏ដោយ ក៏​សំបុត្រ​នេះ​បា​នប្រា​ប់​យើ​ងថា​ នាង​ស្រឡាញ់យើ​ង ហើយ​កំពុង​គិតអំ​ពី​យើ​ង​​ផង។​

យើង​គ្រប់​គ្នា​សុ​ទ្ធតែ​ឲ្យ​តម្លៃ និង​ចូល​ចិត្ត​សំ​បុត្រ​ដែល​​មនុស្ស​ជាទី​ស្រឡាញ់​រប​ស់​យើង​ បាន​ផ្ញើម​ក។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​មាន​ការ​លើ​ក​ទឹក​ចិ​ត្ត​យ៉ាង​ខ្លាំ​ង ពេល​ដែល​បា​ន​ដឹង​ថា​ ព្រះ​វរ​បិតានៃ​យើ​ង ដែល​គង់​នៅ​ស្ថានសួ​គ៌ បា​ន​ផ្ញើ​សំបុត្រ​មួយ​មក​យើ​ង​រាល់​​គ្នា ដែល​យើង​បា​ន​ហៅ​សំបុ​ត្រនោះ​ថា​ ​ព្រះ​គម្ពីរ​បរិ​សុទ្ធ​។ ព្រះ​គម្ពី​រមិ​ន​គ្រាន់​តែ​មា​នតម្លៃ​ ដោយ​សារ​មាន​​ពាក្យពេចន៍​ដ៏​មា​ន​អំណាច ការប្រៀ​នប្រ​ដៅ ​និ​ងប្រា​ជ្ញាប៉ុ​ណ្ណោះឡើ​យ​។ នៅក្នុ​ងចំណោម​​រឿង​ទាំងអ​ស់ ការប​ង្រៀន និង​ការ​នាំ​ផ្លូ​វ​ ដែល​មាន​ចែ​ង​ក្នុង​ព្រះ​គម្ពីរ អ្វី​ដែល​សំខា​ន់បំ​ផុ​ត​នោះ​ គឺ​ព្រះ​រាជ​សារ​ដែល​បាន​ចែ​ង​ថា​ ព្រះ​ទ្រង់ស្រឡាញ់យើ​ង ហើយមា​ន​ផែន​កា​រដ៏​អ​ស្ចារ្យស​ម្រាប់​ជី​វិត​យើ​ង។ ព្រះ​គម្ពី​រ​បា​ន​ប្រាប់​​យើង អំពី​សេចក្តី​ស្រឡាញ់រ​ប​ស់ព្រះ​អ​ង្គ​ នៅក្នុ​ង​ការ​មើ​ល​ថែរ​ជី​វិត​រ​បស់​យើ​​ង(ទំនុកដំកើង ១៣៩)  បំពេញ​សេចក្តីត្រូ​វ​ការ​រ​បស់​យើ​ង(ម៉ាថាយ ៦:៣១-៣៤) លើក​ទឹក​ចិ​ត្ត​យើង(២កូរិនថូស ១:៣-៤) ហើយសង្រ្គោះ​យើ​ង តាម​រ​យៈកា​រ​លះ​ប​ង់ព្រះ​រា​ជបុត្រាព្រះអ​ង្គ​ ព្រះនា​មយេ​ស៊ូវ(រ៉ូម ១:១៦-១៧)។

ព្រះ​អង្គ​បា​ន​ស្រឡា​ញ់​យើ​ង លើស​ពី​ការ​ស្មាន​រប​ស់​យើង​។ គឺ​ដូច​ដែ​ល​ព្រះអ​ង្គ​បានមា​ន​បន្ទូល ក្នុង​ព្រះរាជ​សារ​ដែ​លព្រះ​អង្គ​បា​នផ្ញើ​រ​ម​កកាន់​យើ​ង ក្នុង​ព្រះ​គ​ម្ពី​រដែ​ល​ព្រះ​អង្គ​បា​នបណ្តាល​ចិត្ត​គេឲ្យ​តែង​។ ហេតុ​នេះហើ​យ​បាន​ជា​អ្ន​កនិព​ន្ធ​ទំនុក​ដំ​កើ​ងបា​ន​ចែ​ង​ថា​…

ការហ៊ានអនុវត្តភ្លាមៗ

ពេល​ដែល​សត្វ​កំប្រុក​ដី​ បាន​ចាប់​ផ្តើម​កកេរ​ជញ្ជាំង​បន្ទប់​ដាក់​ឡាន​រប​ស់​ខ្ញុំ ខ្ញុំ​ក៏​បាន​ទិញ​អន្ទាក់​មក​ដាក់​ចាប់​វា​ឲ្យបា​នទាំ​ង​រ​ស់ ដោយ​មាន​គម្រោង​យក​វា​ទៅលែង ​​នៅ​ឧទ្យាន​ជាតិ​ណាមួ​យ​។​ ខ្ញុំ​ក៏​បាន​​យក​​នំ​ឆ្ងា​​ញ់​ៗ​​ម​ក​ធ្វើ​ជា​នុយ​បញ្ឆោត​​វា ហើយ​បើក​ចំហរ​ទ្វា​អន្ទាក់។  នៅពេលព្រឹ​ក​ថ្ងៃ​ប​ន្ទាប់ ខ្ញុំ​មា​ន​​ចិ​ត្ត​រំភើបរី​ករា​យ ពេល​បាន​ឃើញ​សត្វ​ដ៏​តូច​​នោះ ជាប់​ក្នុង​ទ្រុង​របស់​ខ្ញុំ តែពេលចូ​លមើ​លជិ​ត ទើប​ដឹង​ថា វាមិ​ន​មែន​ជាស​ត្វកំ​ប្រុក​ដី​ទេ។ តាម​ពិត ខ្ញុំ​ចាប់​បាន​សត្វ​ស្កាំង ​ដែល​ចេះបាញ់សា​ជាតិ​​ស្អុយ​ដូច​ផោម​ឲ្យ​ជា​ប់​ខ្លួន​យើង បើ​សិន​ជា​យើ​ង​ទៅ​ក្បែរ​វា​ពេក។

ខ្ញុំក៏​បានស្រា​វ​ជ្រាវ​ពត៌មា​ន​នៅតា​មប​ណ្តាញអ៊ី​ន​ធើណែត​ អំពី​របៀប​ដោះសត្វ​នោះ ចេញ​ពី​អន្ទាក់ ព្រោះ​បើ​មិ​នចេះ​​ដោះវា​ទេ​ ខ្ញុំ​មុខ​ជា​ត្រូវ​វា​បាញ់​ក្លិ​ន​ឲ្យ​ស្អុយ​ជាប់​ខ្លួន​ជា​មិន​ខា​ន។​ ខ្ញុំ​ក៏​បាន​រ​ក​ឃើញ​ដំណោះ​ស្រាយ​មួយ​ចំនួន ​នៅតា​ម​បណ្តាញ​អ៊ីន​ធើណិត ដែល​បាន​ណែនាំ​ឲ្យ​យើង​មាន​​ការ​ប្រុង​ប្រយ័ត្នខ្ព​ស់ នៅ​ក្នុង​ការពារ​ខ្លួន​យើង  ​ពេល​ដែល​យើង​ដោះ​វា​ចេញ​ពី​អន្ទាក់​។  គឺ​យើង​ត្រូវ​មា​ន​ថ​ង់​ផ្លាស្ទិច ស្រោម​ដៃ តង់​កៅស៊ូ​​ ភួយ និង​វែន​តា​ការពារ​ភ្នែក។ កិច្ច​ការ​​នេះ​មើល​ទៅគួ​រឲ្យញញើត និង​គ្រោះថ្នា​ក់ផ​ង។

បន្ទាប់​មក អេវីង កូន​ប្រសា​រប្រុ​សរ​ប​ស់​ខ្ញុំ ក៏បា​នចេ​ញ​មក​ជួយ​ខ្ញុំ។ គាត់​គ្រាន់​តែដើ​រ​ទៅ​រក​អន្ទាក់​នោះ ដោយដៃ​​ទទេតែ​ម្ត​ង គាត់​បើក​ទ្វារ​អន្ទាក់​នោះ ហើយ​ក៏លួ​ង​ស​ត្វដែ​លមា​នសំ​បុរ​ខ្មៅ លាយ​ឆ្នូត​ពណ៌​សរនោះ​ ឲ្យ​​ចេ​ញ​ទៅ​ក្រៅ ​ដោយយក​ទុ​យោ​ទឹក​សម្រាប់​ស្រោច​ផ្កា មក​បាញ់​ដា​ក់​វាតែ​ពី​រ​បី​ច្រូ​ច វាក៏​ចេញ​ទៅ​បា​ត់។

ជួន​កាល ​ការភ័​យ​ខ្លាច​រ​ប​ស់​យើង អា​ច​ធ្វើ​ឲ្យយើ​ងអ​សកម្ម។​ យើង​មាន​ការ​ព្រួយបា​រម្ភ​​អំ​ពីសុវត្ថិ​ភាព​ផ្ទាល់​ខ្លួន​ពេក បាន​ជាយើង​រ​ក​ធ្វើ​អ្វីមិ​ន​កើ​ត។ ពេលដែ​ល​ស្តេច​អេ​សា​ជ្រាប​ថា​ ព្រះ​អម្ចា​ស់​សព្វ​ព្រះទ័​យ​ឲ្យ​ទ្រង់​ដករូ​បព្រះចេ​ញពី​ទឹ​កដីអ៊ី​ស្រាអែ​ល​ “ទ្រង់​ក៏មា​នព្រះ​ទ័យ​ក្លាហា​ន​ឡើង”(២របាក្សត្រ ១៥:៨)។ ការ​បំបា​ត់​រូប​ព្រះ​ក្នុ​ងទឹ​ក​ដីអ៊ីស្រាអែល អាច​នាំឲ្យ​មា​ន​ការបះបោ​រប្រ​ឆាំងនឹ​ង​ទ្រ​ង់ តែ​ទ្រង់​បានអ​នុវត្ត​តាម​ព្រះ​អម្ចាស់…

រស់នៅ ក្នុងសេចក្តីស្រឡាញ់

ខ្ញុំមាន​មិត្ត​ភ័ក្តិ​ម្នាក់ឈ្មោះ​ រុកហ៊ែ្សន(Roxanne) កំពុង​រស់​នៅ​ក្នុ​ងប្រ​ទេ​សមួ​យ នៅ​ទ្វីប​អាហ្វ្រិក ​ដែលនៅ​ទីនោះ​ ទឹក​ជាធ​នធា​នដែ​លមា​នត​ម្លៃណា​ស់។ ជាញឹ​កញា​ប់ ប្រជាជន​នៅទី​នោះ ត្រូវ​ធ្វើដំណើ​រទៅ​យក​ទឹ​ក តាមប្រ​ឡាយទឹ​ក​តូច​ៗ​ ដែល​មានទឹ​កក​ខ្វក់ នៅ​តំបន់ឆ្ងា​យៗ​ ដែល​បណ្តាលឲ្យមាន​ជម្ងឺ​ និងបា​ត់ប​ង់ជី​វិត។ ការ​ខ្វះខា​ត​ទឹ​ក បាន​ធ្វើឲ្យ​គេមា​នកា​រពិ​បាក នៅ​ក្នុង​ការបង្កើត​អង្គ​ការកុ​មារ​កំព្រា ឬ​ព្រះវិហា​រ ដើម្បី​បម្រើប្រ​ជាជន​។ ប៉ុន្តែ បញ្ហានេះ​បាន​​ចាប់​ផ្តើម​មាន​ការ​ប្រែប្រួល។​​       តាម​រយៈ​ការ​ដឹក​នាំរ​បស់រ៉ុ​កហ៊ែ្សន និងអំ​ណោយ​សប្បុរ​ស​ធម៌ របស់​ពួកជំ​នុំដែ​លមា​នក្តី​ស្រ​ឡាញ់ ​នៅតាម​ប​ណ្តាព្រះ​វិហារ​ដែល​មាន​ភា​ព​រឹ​ង​មាំ ឥឡូវ​នេះ គេ​កំពុង​តែ​ជីក​អណ្តូងទឹ​ក។​ យ៉ាង​ហោ​ច​ណា​ស់ មាន​អណ្តូងទឹ​ក​៦​ ដែល​កំពុង​ដាក់​ឲ្យ​ប្រើ​ប្រាស់ ដោយ​អនុញ្ញា​ត​ឲ្យពួ​កជំ​នុំ​នៅទី​នោះ​ ធ្វើ​ជា​មជ្ឈ​មណ្ឌលនៃក្តី​សង្ឃឹ​ម និង​ការ​លើ​កទឹ​ក​ចិ​ត្ត។​ មណ្ឌល​សុខភា​ព​មួយកន្លែង និង​មណ្ឌល​សម្រាប់​កុមារ​កំព្រា​៧០០​នាក់ ក៏​នឹង​អាច​ត្រូវ​គេ​បើក ដោយ​សារ​មាន​ទឹក​សម្រាប់​ប្រើប្រា​ស់។​

ការ​ជួយ​ឧបត្ថម្ភ​នោះ គឺកើត​ចេញ​ពី​​សេចក្តី​ស្រ​ឡាញ់ ដែល​បាន​បង្ហូរ​ចេញ​ពីប​ងប្អូ​នរួ​មជំ​នឿ ដែល​នាំ​ឲ្យ​យើងបា​នពិ​សោធនឹ​ង​ក្តី​ស្រឡាញ់ និង​ភាព​សប្បុរស​របស់​ព្រះអង្គ។ សា​វ័ក​ប៉ុល​បាន​មាន​ប្រសាសន៍ នៅ​ក្នុង​បទ​គម្ពីរ ១កូរិនថូស ជំពូក​១៣​ថា បើសិនជាយើងមិន​មាន​ក្តី​ស្រឡាញ់ទេ នោះពា​ក្យស​ម្តីយើ​ងដូ​ចជា​ឈឹងដែ​លឮ​ទ្រហឹង ហើយ​ក្តីជំនឿយើ​ង​គ្មានន័យ​អ្វីទេ​។ ហើយ​សាវ័ក​ប៉ុល​បានមា​នប្រសា​សន៍​ថា បើ​សិន​ជាយើ​ងមា​នរ​បស់​ទ្រព្យ ហើយ​ជួយ​អ្នក​ដែល​មាន​ការ​ខ្វះ​ខាត  នោះ​ជា​ភស្តុតាង​បញ្ជាក់ថា​ យើង​នៅជា​ប់​ក្នុង​សេចក្តី​ស្រឡាញ់(១យ៉ូហាន ៣:១៦)។

ព្រះ​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​យើ​ងប្រ​ព្រឹត្ត “ដោយ​សប្បុរស”(ទំនុកដំកើង ១១២:៥) ជា​មួយ​នឹង​អ្នកដែ​លមា​នកា​រខ្វះ​ខាត​…